Skip to content
ឱសថស្ថាន Amazon

អ្នកអាចជ្រើសរើសឱសថស្ថាន Amazon Pharmacyដើម្បីដឹកជញ្ជូនថ្នាំដែលអ្នកប្រើប្រាស់ជាប្រចាំមកដល់មាត់ទ្វារផ្ទះរបស់អ្នក។ សម្រាប់សំណួរទាក់ទងនឹងសេវាដឹកជញ្ជូនថ្នាំដល់ផ្ទះរបស់ឱសថស្ថាន Amazon Pharmacy សូមទូរសព្ទតាមរយៈលេខ (856) 208-4665, 24/7 (TTY: 711)

គម្រោង Blue Shield of California Medicare Plan មាន បណ្តាញឱសថស្ថានចំនួនពីរប្រភេទ៖

  • ប្រសិនបើអ្នកបានចុះឈ្មោះក្នុងគម្រោង Blue Shield Medicare + Medi-Cal Plan (HMO D-SNP) ក្នុងខោនធី Los Angeles និង San Diego  អ្នកមានសិទ្ធិចូលប្រើប្រាស់ឱសថស្ថានទាំងអស់នៅក្នុងបណ្តាញរបស់យើង។ ថ្លៃចំណាយចូលរួមចំណែករបស់អ្នកនឹងដូចគ្នា ដោយមិនគិតពីឱសថស្ថានដែលអ្នកប្រើ។
  • ប្រសិនបើអ្នកបានចុះឈ្មោះក្នុងគម្រោង Medicare Advantage ឬគម្រោងឱសថតាមវេជ្ជបញ្ជារបស់កម្មវិធី Medicare ផ្សេងទៀតណាមួយរបស់ Blue Shield of California បណ្តាញឱសថស្ថានរបស់អ្នករួមមានឱសថស្ថានដែលផ្តល់ការចំណាយរួមតាមអត្រាស្តង់ដារ និងឱសថស្ថានដែលផ្តល់ការចំណាយរួមតាមអត្រាអនុគ្រោះ។ អ្នកអាចទៅប្រើប្រាស់ឱសថស្ថានប្រភេទណាមួយក្នុងចំណោមប្រភេទទាំងពីរ ប៉ុន្តែការចំណាយរបស់អ្នកអាចទាបជាងនៅឱសថស្ថានដែលផ្តល់ការចំណាយរួមតាមអត្រាអនុគ្រោះ។

ប្រសិនបើអ្នកចង់ឱ្យផ្ញើបញ្ជីឈ្មោះឱសថស្ថានទៅកាន់អ្នកតាមប្រៃសណីយ៍ សូមហៅទូរសព្ទទៅលេខ  (855) 203-3874 (TTY: 711)។ ម៉ោងចាប់ពីថ្ងៃទី 1 ខែមេសា ដល់ថ្ងៃទី 30 ខែកញ្ញា៖ ពីម៉ោង 8 ព្រឹក ដល់ 8 យប់ ម៉ោងប៉ាស៊ីហ្វិក នៅថ្ងៃធ្វើការ និងចាប់ពីថ្ងៃទី 1 ខែតុលា ដល់ថ្ងៃទី 31 ខែមីនា៖ ពីម៉ោង 8 ព្រឹក ដល់ 8 យប់ ម៉ោងប៉ាស៊ីហ្វិក ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។ អ្នកក៏អាចផ្ញើអ៊ីមែលមកយើងខ្ញុំតាមរយៈ MemberSvcs@blueshieldca.com។

ឧបករណ៍កំណត់ទីតាំងឱសថស្ថាន

ស្វែងរកឱសថស្ថាននៅក្នុងតំបន់របស់អ្នក។ បញ្ចូលលេខកូដប្រៃសណីយ៍ ឬអាសយដ្ឋាន ទីក្រុង និងរដ្ឋរបស់អ្នក។ លទ្ធផលស្វែងរកឧបករណ៍កំណត់ទីតាំងឱសថស្ថាននឹងបង្ហាញឱសថស្ថានក្នុងបណ្តាញដែលនៅជិតបំផុត។ អ្នកក៏អាចរក្សាទុក និង/ឬបោះពុម្ពលទ្ធផលស្វែងរករបស់អ្នកសម្រាប់ភាពងាយស្រួលរបស់អ្នក ដោយជ្រើសរើស ទាញយក។

ប្រសិនបើអ្នកបានចុះឈ្មោះក្នុងគម្រោង Blue Shield Medicare + Medi-Cal Plan (HMO D-SNP) នៅក្នុងខោនធី Los Angeles និង San Diego៖

សមាជិកនៃគម្រោងសម្រាប់បុគ្គល និងគម្រោងធានារ៉ាប់រងជាក្រុមតាមរយៈនិយោជក នៃគម្រោងឱសថតាមវេជ្ជបញ្ជា Blue Shield Medicare Advantage និងគម្រោងឱសថតាមវេជ្ជបញ្ជារបស់កម្មវិធី Blue Shield Medicare៖

ដើម្បីកំណត់អត្តសញ្ញាណឱសថស្ថានក្នុងបណ្តាញដែលផ្តល់ចំណែកចូលរួមថ្លៃចំណាយអនុគ្រោះ ពិនិត្យមើលថា បញ្ជីនោះមានពាក្យ អនុគ្រោះ នៅក្នុងជួរឈររបស់ប្រភេទឱសថស្ថាន/សេវាបន្ថែមនៃលទ្ធផលស្វែងរករបស់អ្នក។

អ្នកក៏អាចទាញយកសៀវភៅរាយឈ្មោះឱសថស្ថានបានផងដែរ៖

ប្រសិនបើអ្នកត្រូវការជំនួយក្នុងការជ្រើសរើសឱសថស្ថានដែលចូលរួម ឬចង់សាកសួរអំពីព័ត៌មានបណ្តាញឱសថស្ថានថ្មីៗបំផុត សូមហៅទូរសព្ទទៅផ្នែកសេវាបម្រើអតិថិជនតាមរយៈលេខដែលមាននៅលើបណ្ណសម្គាល់សមាជិករបស់អ្នក។

 

ទទួលបានការផ្គត់ផ្គង់ឱសថតាមវេជ្ជបញ្ជាបន្ថែមរបស់អ្នក

គម្រោង Blue Shield Medicare របស់អ្នកធានារ៉ាប់រងលើការផ្គត់ផ្គង់បន្ថែម (90 ឬ 100 ថ្ងៃ អាស្រ័យលើគម្រោងរបស់អ្នក) សម្រាប់ឱសថថែទាំរបស់អ្នកនៅគ្រប់ឱសថស្ថានក្នុងបណ្តាញទាំងអស់រួមទាំងឱសថស្ថាន Amazon ផងដែរ។ ឱសថថែទាំ គឺជាឱសថដែលត្រូវបានចេញវេជ្ជបញ្ជាដើម្បីព្យាបាលស្ថានភាពវេជ្ជសាស្រ្តជំងឺរ៉ាំរ៉ៃ ឬមានរយៈពេលយូរ ដូចជាជំងឺហឺត ទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ឬកូលេស្តេរ៉ុលខ្ពស់ ហើយត្រូវបានគេប្រើប្រាស់ជាប្រចាំ ដើម្បីថែទាំសុខភាព។ ស្នើសុំវេជ្ជបណ្ឌិតរបស់អ្នកសម្រាប់វេជ្ជបញ្ជាផ្គត់ផ្គង់ក្នុងថ្ងៃបន្ថែម។ ប្រសិនបើគម្រោងរបស់អ្នកផ្តល់ជូននូវឱសថស្ថានក្នុងបណ្តាញជាមួយនឹងការចែករំលែកថ្លៃចំណាយអនុគ្រោះ អ្នកអាចចំណេញប្រាក់ ប្រសិនបើអ្នកបើកថ្នាំតាមវេជ្ជបញ្ជានៅឱសថស្ថានចែករំលែកថ្លៃចំណាយអនុគ្រោះ ដែលរួមមានឱសថស្ថានលក់រាយដែលបានជ្រើសរើស និងឱសថស្ថាន Amazon។
 

ឱសថស្ថានដែលមានសេវាដឹកជញ្ជូនឱសថដល់ផ្ទះ

អ្នកអាចឱ្យគេដឹកឱសថថែទាំសុខភាពរបស់អ្នកទៅដល់ផ្ទះ ឬការិយាល័យរបស់អ្នកតាមរយៈឱសថស្ថាន Amazon បានដោយមិនគិតថ្លៃបន្ថែមឡើយសម្រាប់ការដឹកជញ្ជូន ឬការចែកចាយ។ អ្នកអាចចូលមើលឱសថស្ថាន Amazon Pharmacy ឬទូរសព្ទទៅកាន់ផ្នែកថែទាំអតិថិជនរបស់ឱសថស្ថាន Amazon Pharmacy ដែលបម្រើជូនសម្រាប់តែ Blue Shield តាមរយៈលេខ (856) 208-4665, 24/7 (TTY: 711)។
 

ឱសថស្ថានឯកទេស

ឱសថស្ថានឯកទេសអាចរកបានសម្រាប់សមាជិកទាំងអស់របស់គម្រោង Blue Shield of California Medicare Advantage និងគម្រោងឱសថមានវេជ្ជបញ្ជា Medicare។ វេជ្ជបណ្ឌិតរបស់អ្នកអាចទូរសព្ទ ឬផ្ញើទូរសារអំពីវេជ្ជបញ្ជារបស់អ្នកទៅកាន់ឱសថស្ថានឯកទេសណាមួយនៅក្នុងបណ្តាញរបស់យើង រួមមាន CVS Specialty®។

 តាមអនឡាញ៖ cvsspecialty.com
 ទូរសព្ទ៖ (800) 237-2767
 ទូរសារ៖ (800) 323-2445

បណ្តាញឱសថស្ថានរបស់គម្រោង Blue Shield of California រួមមានឱសថស្ថានចំនួនកំណត់ដែលផ្តល់ការចំណាយរួមតាមអត្រាអនុគ្រោះទាប នៅក្នុងខោនធីមួយចំនួននៃរដ្ឋកាលីហ្វ័រញ៉ា។ អត្រាចំណាយទាបដែលបានផ្សព្វផ្សាយនៅក្នុងឯកសារគម្រោងរបស់យើងសម្រាប់ឱសថស្ថានទាំងនេះ អាចមិនមានផ្តល់ជូននៅឱសថស្ថានដែលអ្នកប្រើប្រាស់នោះទេ។ សម្រាប់ព័ត៌មានថ្មីៗអំពីឱសថស្ថានក្នុងបណ្តាញរបស់យើង រួមទាំងព័ត៌មានថាតើមានឱសថស្ថានដែលផ្តល់ការចំណាយរួមតាមអត្រាអនុគ្រោះទាបនៅក្នុងតំបន់របស់អ្នកដែរឬទេ សូមទូរសព្ទទៅផ្នែកសេវាបម្រើអតិថិជនតាមរយៈលេខទូរសព្ទដែលមាននៅលើបណ្ណសម្គាល់ខ្លួនរបស់អ្នក (TTY: 711) ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ តាមម៉ោងនៅតំបន់ប៉ាស៊ីហ្វិក 7 ថ្ងៃក្នុងមួយសប្តាហ៍ ឬពិនិត្យមើលបញ្ជីឈ្មោះឱសថស្ថានតាមអនឡាញនៅគេហទំព័រ blueshieldca.com/medpharmacy2027

 

គម្រោងធានារ៉ាប់រងជាក្រុមសម្រាប់ Medicare Advantage តែប៉ុណ្ណោះ

គម្រោងធានារ៉ាប់រងជាក្រុមសម្រាប់ Medicare Advantage តែប៉ុណ្ណោះ មិនមានអត្ថប្រយោជន៍ធានារ៉ាប់រងឱសថនៃផ្នែក D ជាមួយក្រុមហ៊ុនធានារ៉ាប់រងនេះទេ។ សូមមើលគេហទំព័ររបស់ក្រុមហ៊ុនធានារ៉ាប់រងផ្នែក D របស់អ្នកសម្រាប់ការធានារ៉ាប់រងលើអត្ថប្រយោជន៍តាមវេជ្ជបញ្ជាផ្នែក D។

 

ការធានារ៉ាប់រងឱសថតាមវេជ្ជបញ្ជានៅខាងក្រៅបណ្តាញ

ក្នុងនាមជាសមាជិករបស់គម្រោងឱសថតាមវេជ្ជបញ្ជា Blue Shield of California Medicare Advantage ឬ Medicare អ្នកត្រូវតែប្រើអ្នកផ្តល់សេវាក្នុងបណ្តាញដើម្បីទទួលបានការថែទាំ និងសេវាវេជ្ជសាស្រ្តរបស់អ្នក។ ករណីលើកលែងតែមួយគត់ គឺ៖

  • ភាពអាសន្ន
  • ការព្យាបាលដែលត្រូវការជាបន្ទាន់ នៅពេលដែលអ្នកផ្តល់សេវាក្នុងបណ្តាញមិនអាចរកបាន (ជាទូទៅ នៅពេលអ្នកនៅក្រៅតំបន់)
  • សេវាលាងឈាមក្រៅតំបន់
  • ករណីដែលគម្រោងធានារ៉ាប់រងសុខភាព Medicare របស់ Blue Shield of California អនុញ្ញាតឱ្យប្រើប្រាស់សេវាពីអ្នកផ្តល់សេវាថែទាំសុខភាពក្រៅបណ្តាញ

អ្នកត្រូវទទួលខុសត្រូវចំពោះថ្លៃចំណាយសម្រាប់បង់ថ្លៃសេវាពីអ្នកផ្តល់សេវាក្រៅបណ្តាញពេញលេញ ដែលមិនទទួលបានការអនុញ្ញាត។

សូមមើលជំពូកទី 3 នៃ ភស្តុតាងនៃការរ៉ាប់រង របស់គម្រោងរបស់អ្នកសម្រាប់ព័ត៌មានពេញលេញអំពីការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តក្រៅបណ្ដាញ។

 

ការប្រើប្រាស់ឱសថស្ថានដែលមិនមាននៅក្នុងបណ្តាញ Blue Shield of California

យើងមាន បណ្តាញឱសថស្ថាន នៅក្រៅតំបន់ផ្តល់សេវារបស់យើង ដែលអ្នកអាចទៅបើក ឱសថតាមវេជ្ជបញ្ជាបាន។ ជាទូទៅ យើងធានារ៉ាប់រងតែឱសថដែលបានបើកនៅឱសថស្ថានក្រៅបណ្តាញ នៅពេលដែលអ្នកមិនអាចប្រើប្រាស់ឱសថស្ថានក្នុងបណ្តាញបានប៉ុណ្ណោះ។ ដើម្បីជួយដល់អ្នក យើងមានឱសថស្ថានក្នុងបណ្តាញដែលបានកំណត់នៅក្រៅតំបន់សេវារបស់យើង ដែលអ្នកអាចបើកវេជ្ជបញ្ជារបស់អ្នកក្នុងនាមជាសមាជិកនៃគម្រោងរបស់យើង។ ប្រសិនបើអ្នកមិនអាចប្រើប្រាស់ឱសថស្ថានក្នុងបណ្តាញបានទេនោះ នេះគឺជាកាលៈទេសៈដែលយើងនឹងធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជាដែលបានបើកនៅឱសថស្ថានក្រៅបណ្តាញ៖

  • ប្រសិនបើអ្នកមិនអាចទទួលបានឱសថដែលត្រូវបានធានារ៉ាប់រងទាន់ពេលវេលានៅក្នុងតំបន់សេវារបស់យើង ដោយសារតែមិនមានឱសថស្ថានក្នុងបណ្តាញក្នុងចម្ងាយបើកបរសមហេតុផលដែលផ្តល់សេវា 24 ម៉ោងទេនោះ។
  • ប្រសិនបើអ្នកកំពុងព្យាយាមបើកឱសថមានវេជ្ជបញ្ជាដែលមានការធានារ៉ាប់រង ហើយជាធម្មតាមិនមានស្តុកទុកនៅតាមឱសថស្ថានលក់រាយ ឬឱសថស្ថានដឹកជញ្ជូនដល់ផ្ទះក្នុងបណ្តាញដែលមានសិទ្ធិ (ឱសថទាំងនេះ រួមមានឱសថសម្រាប់ជំងឺកម្រ ឱសថដែលមានតម្លៃខ្ពស់ និង ឱសថពិសេស ឬឱសថឯកទេសផ្សេងទៀត) 
  • វ៉ាក់សាំងមួយចំនួនដែលបានផ្តល់នៅក្នុងការិយាល័យគ្រូពេទ្យរបស់អ្នកដែលមិនទទលបានធានារ៉ាប់រងនៅក្រោម Medicare ផ្នែក B ហើយមិនអាចទទួលបានសមហេតុផលនៅឱសថស្ថានក្នុងបណ្តាញ អាចទទួលបានធានារ៉ាប់រងនៅក្រោមការចូលប្រើក្រៅបណ្តាញរបស់យើង។
  • វេជ្ជបញ្ជាដែលបានបើកនៅតាមឱសថស្ថានក្រៅបណ្ដាញ មានកំណត់ត្រឹមបរិមាណសម្រាប់ការប្រើប្រាស់រយៈពេល 30 ថ្ងៃ សម្រាប់ថ្នាំដែលស្ថិតក្រោមការរ៉ាប់រង។

នៅក្នុងស្ថានភាពទាំងនេះ សូមពិនិត្យជាមួយសេវាបម្រើ អតិថិជនតាមលេខដែលនៅលើបណ្ណសម្គាល់សមាជិករបស់អ្នក ដើម្បីកំណត់ទីតាំងឱសថស្ថានក្នុងបណ្តាញដែលនៅជិតអ្នក។

យើងសូមណែនាំឱ្យអ្នកបើកឱសថតាមវេជ្ជបញ្ជាទាំងអស់ មុនពេលធ្វើដំណើរចេញពីតំបន់នោះ ដើម្បីឱ្យអ្នកមានការផ្គត់ផ្គង់គ្រប់គ្រាន់។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់មុនពេលអ្នកចាកចេញ សូមទាក់ទងមកកាន់សេវាបម្រើអតិថិជន។

អ្នកអាចនឹងបង់ថ្លៃច្រើនជាងសម្រាប់ឱសថណាមួយ ដែលអ្នកទទួលបាននៅឱសថស្ថានក្រៅបណ្តាញជាងអ្វី ដែលអ្នកនឹងត្រូវបង់ថ្លៃនៅឱសថស្ថានក្នុងបណ្តាញ។ យើងនឹងសងប្រាក់វិញសម្រាប់ការទាមទារសំណងរបស់ឱសថស្ថានក្រៅបណ្ដាញ ដោយផ្អែកលើអត្រាដែលយើងបានចុះកិច្ចសន្យា។ ភាពខុសគ្នានឹងក្លាយជាទំនួលខុសត្រូវរបស់អ្នក។
 

ការសងសំណងជូនសមាជិកដោយផ្ទាល់

ក្នុងនាមជាសមាជិករបស់ Medicare ផ្នែក D ដែលមានសិទ្ធិទទួលបាន នៅពេលណាដែលអ្នកបង់ប្រាក់ចេញពីហោប៉ៅសម្រាប់ឱសថតាមវេជ្ជបញ្ជា ដែលទទួលបានការធានារ៉ាប់រងនៅក្រោមគម្រោងអត្ថប្រយោជន៍ឱសថស្ថានរបស់អ្នក នោះអ្នកអាចដាក់សំណើសុំសំណងបាន។

ពាក្យស្នើសុំប្រាក់សងវិញត្រូវតែបានទទួលក្នុងរយៈពេលបីឆ្នាំ ចាប់ពីថ្ងៃដែលអ្នកបានបង់ថ្លៃសេវា។ ដំណើរការនេះ គេហៅថា ការសងប្រាក់សំណងទៅវិញដោយផ្ទាល់ទៅសមាជិក ឬ DMR។

ការដាក់បញ្ជូនទម្រង់បែបបទ គឺមិនមែនជាការធានានៃការទូទាត់ប្រាក់ទេ។ ការស្នើសុំសំណង នឹងមិនបានដំណើរការដោយគ្មានបង្កាន់ដៃរបស់វេជ្ជបញ្ជានោះទេ។

ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបំពេញទម្រង់បែបបទ DMR សូមទាក់ទងមកកាន់ឱសថការីរបស់អ្នក ឬទូរសព្ទមកកាន់ផ្នែកសេវាបម្រើអតិថិជនតាមលេខ ដែលនៅលើកាត ID សមាជិករបស់អ្នក។

ទម្រងបែបបទ DMR សម្រាប់ សមាជិក Medicare ជាភាសាអង់គ្លេស (PDF, 239 KB)
ទម្រងបែបបទ DMR សម្រាប់ សមាជិក Medicare ជាភាសាអេស្ប៉ាញ (PDF, 148 KB)

ផ្ញើទម្រង់បែបបទ DMR ដែលបានបំពេញរួចតាមប្រៃសណីយ៍ទៅកាន់៖

ការដំណើរការបញ្ជាក់ការទាមទារសំណង
1606 Ave. Ponce de Leon
San Juan, PR 00909-4830

គម្រោង Group Medicare Advantage Only

គម្រោងធានារ៉ាប់រងជាក្រុមសម្រាប់ Medicare Advantage តែប៉ុណ្ណោះ មិនមានអត្ថប្រយោជន៍ធានារ៉ាប់រងឱសថនៃផ្នែក D ជាមួយក្រុមហ៊ុនធានារ៉ាប់រងនេះទេ។ សូមមើលគេហទំព័ររបស់ក្រុមហ៊ុនធានារ៉ាប់រងផ្នែក D របស់អ្នកសម្រាប់ការធានារ៉ាប់រងលើអត្ថប្រយោជន៍តាមវេជ្ជបញ្ជាផ្នែក D។

Blue Shield of California គឺជាគម្រោង HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយកម្មវិធី Medicare និងមានកិច្ចសន្យាជាមួយកម្មវិធី Medicaid របស់រដ្ឋកាលីហ្វ័រញ៉ា។ ការចុះឈ្មោះក្នុង Blue Shield of California អាស្រ័យលើការបន្តសុពលភាពកិច្ចសន្យា។

Y0118_26_202A1_C 10012026
H2819_26_202A1_C 10012026

Page last updated: 10/06/2026

ឱសថស្ថាន Amazon គឺសេវាឯករាជ្យរបស់ Blue Shield of California ហើយបានចុះកិច្ចសន្យាជាមួយ Blue Shield ដើម្បីផ្តល់ការដឹកជញ្ជូនឱសថតាមវេជ្ជបញ្ជាដល់ផ្ទះជូនសមាជិកគម្រោង Blue Shield។ សមាជិកទទួលខុសត្រូវចំពោះថ្លៃចំណាយចូលរួមចំណែករបស់ពួកគេ ដូចមានចែងក្នុងព័ត៌មានលម្អិតនៃគម្រោងអត្ថប្រយោជន៍របស់ពួកគេ។