Original Medicare ផ្តល់ការធានារ៉ាប់រងកម្រិតមូលដ្ឋានសម្រាប់សេវាមន្ទីរពេទ្យ និងសេវាវេជ្ជសាស្ត្រ។ ប៉ុន្តែ អ្នកអាចឃើញថា គម្រោងនេះមិនធានារ៉ាប់រងលើសេវា និងសម្ភារៈទាំងអស់ដែលអ្នកត្រូវការនោះទេ។ ឧទាហរណ៍ គម្រោងនេះ មិនធានារ៉ាប់រងលើថ្លៃឱសថតាមវេជ្ជបញ្ជា ការពិនិត្យសុខភាពរាងកាយ ឧបករណ៍ជំនួយការស្តាប់ ឬការថែទាំភ្នែកជាប្រចាំឡើយ។ ដំណឹងល្អ គឺថា អ្នកមានជម្រើសក្នុងការបន្ថែមទៅលើការធានារ៉ាប់រងរបស់អ្នក។
គម្រោងធានារ៉ាប់រងបំពេញបន្ថែមរបស់ Medicare
គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare (ឬ Medigap) អាចជួយបង់ការចំណាយមួយចំនួនដែល Original Medicare មិនធានារ៉ាប់រង។ ឧទាហរណ៍នៃការចំណាយទាំងនេះរួមមាន ការបង់ប្រាក់រួម ការធានារ៉ាប់រងរួម និងប្រាក់កាត់កង។
យើងផ្តល់ជូនគម្រោង ធានារ៉ាប់រងបំពេញបន្ថែម Medicare ចំនួនប្រាំប្រភេទ។ គម្រោងនីមួយៗអនុញ្ញាតឱ្យអ្នកជ្រើសរើសវេជ្ជបណ្ឌិត មន្ទីរពេទ្យ និងអ្នកផ្តល់សេវាថែទាំសុខភាពណាមួយ ដែលទទួលយកកម្មវិធី Medicare។
ក្នុងស្ថានភាពជាក់លាក់មួយចំនួនធ្វើឱ្យអ្នកមានសិទ្ធិទទួលបានការធានាថា នឹងត្រូវបានទទួលយកក្នុងគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare របស់ Blue Shield។ សូមអានសៀវភៅណែនាំស្តីពីការធានាទទួលយករបស់យើង ដើម្បីកំណត់ថា តើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរឬទេ។
សៀវភៅណែនាំស្តីពីការធានា ទទួលយក (ភាសាអង់គ្លេស, PDF, 225 KB)
សៀវភៅណែនាំស្តីពីការធានា ទទួលយក (ភាសាអេស្ប៉ាញ, PDF, 222 KB)
សៀវភៅណែនាំស្តីពីការធានា ទទួលយក (ភាសាចិន, PDF, 315 KB)
សៀវភៅណែនាំស្តីពីការធានា ទទួលយក (ភាសាវៀតណាម, PDF, 326 KB)
គម្រោងឱសថតាមវេជ្ជបញ្ជារបស់ Medicare (ផ្នែក D)
គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare មិន ធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជាទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមានជម្រើសដែលអាចប្រើបាន។ អ្នកអាចបន្ថែមការធានារ៉ាប់រងសម្រាប់ឱសថតាមវេជ្ជបញ្ជា ដោយចុះឈ្មោះក្នុង គម្រោងឱសថតាមវេជ្ជបញ្ជា Medicare។ សូមប្រាកដថា អ្នកបានពិនិត្យមើលថា គម្រោងដែលអ្នកជ្រើសរើសធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជារបស់អ្នក។
គម្រោងឱសថតាមវេជ្ជបញ្ជា Medicare Advantage
គម្រោង ឱសថតាមវេជ្ជបញ្ជា Medicare Advantage គឺជាគម្រោងផ្នែក C ដែលជំនួសកម្មវិធី Original Medicare ហើយជាទូទៅរួមបញ្ចូលការធានារ៉ាប់រងឱសថតាមវេជ្ជបញ្ជា។ គម្រោងផ្តល់ជូន៖
- អត្ថប្រយោជន៍របស់កម្មវិធី Original Medicare (ការធានារ៉ាប់រងសម្រាប់សេវាមន្ទីរពេទ្យ និងសេវាវេជ្ជសាស្ត្រ)
- ការធានារ៉ាប់រងឱសថតាមវេជ្ជបញ្ជា
- អត្ថប្រយោជន៍ផ្សេងទៀតដែលមិនទទួលបានការធានារ៉ាប់រងពី Medicare ដូចជាទឹកប្រាក់ឧបត្ថម្ភសម្រាប់កញ្ចក់វ៉ែនតា ស៊ុមវ៉ែនតា និងកញ្ចក់ដាក់ក្នុងភ្នែក
គម្រោងឱសថតាមវេជ្ជបញ្ជា Medicare Advantage ជាច្រើនមិនមានថ្លៃបង់ធានារ៉ាប់រងប្រចាំខែរបស់គម្រោងទេ។ គម្រោងភាគច្រើនតម្រូវឱ្យមានការបង់ប្រាក់រួម តែនៅពេលអ្នកទទួលសេវា ឬឱសថដែលទទួលបានការធានារ៉ាប់រងប៉ុណ្ណោះ។ ទោះជាយ៉ាងណា គម្រោងមួយចំនួនមានកម្រិតកំណត់ប្រចាំឆ្នាំ។
ប្រភេទគម្រោង Medicare Advantage ផ្សេងទៀតដែលមិនសូវប្រើច្រើន រួមមាន៖
- Medicare Advantage HMO ដែលមិនមានការធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជា Medicare ផ្នែក D ទេ
- អង្គភាពជាអ្នកផ្តល់សេវាដែលទទួលបានការពេញចិត្ត (PPO) ពី Medicare
- គម្រោងថ្លៃចំណាយតាមសេវាជាលក្ខណៈឯកជនរបស់ Medicare
- គម្រោងសេចក្តីត្រូវការពិសេសរបស់ Medicare
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រភេទនៃគម្រោងទាំងនេះនៅគេហទំព័រ medicare.gov។
សិទ្ធិទទួលគម្រោងសេចក្ដីត្រូវការពិសេសទាំងពីរ (D-SNP)
គម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ (D-SNP) គឺជាប្រភេទគម្រោង Medicare Advantage ដែលធានារ៉ាប់រងអត្ថប្រយោជន៍ Medicare ផ្នែក C និងផ្នែក D ព្រមទាំងធានារ៉ាប់រង និងសម្របសម្រួលកម្មវិធី និងសេវារបស់ Medi-Cal ផងដែរ។
អ្នកត្រូវតែមានសិទ្ធិទទួលបានទាំង Medicare និង Medi-Cal ហើយអ្នកនឹងមិនត្រូវបង់ថ្លៃបង់ធានារ៉ាប់រង ប្រាក់កាត់កង ការបង់ប្រាក់រួម ឬការធានារ៉ាប់រងរួម សម្រាប់សេវាដែលទទួលបានការធានារ៉ាប់រងឡើយ។
Blue Shield of California ធ្វើឱ្យការជ្រើសរើសគម្រោងធានារ៉ាប់រងសុខភាពដែលសមស្របមានភាពងាយស្រួល។ យើងផ្តល់ជូន គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare និង គម្រោងធានារ៉ាប់រងឱសថតាមវេជ្ជបញ្ជារបស់ Medicare ដាច់ដោយឡែក នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា។ យើងក៏ផ្តល់ជូន គម្រោងឱសថតាមវេជ្ជបញ្ជា Medicare Advantage នៅក្នុងខោនធីមួយចំនួននៃរដ្ឋកាលីហ្វ័រញ៉ាផងដែរ។ អ្នកមានជម្រើសជាច្រើនដែលអាចឆ្លើយតបនឹងតម្រូវការ និងសមស្របនឹងថវិការបស់អ្នក។
ទទួលបានព័ត៌មានបន្ថែម
ទទួលបានចម្លើយចំពោះសំណួរ Medicare របស់អ្នក។ សូមទូរសព្ទទៅទីប្រឹក្សាគម្រោង Blue Shield Medicare តាមរយៈលេខ (800) 260-9607* (TTY: 711) ឬកក់ពេលណាត់ជួបតាមអនឡាញ។ មិនមានកាតព្វកិច្ចក្នុងការចុះឈ្មោះនោះទេ។
ចូលរួមសិក្ខាសាលាឥតគិតថ្លៃដោយផ្ទាល់ ឬតាមអនឡាញ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី Medicare និងទទួលបានចម្លើយចំពោះសំណួររបស់អ្នក។
ទទួលបានការណែនាំ Medicare ឥតគិតថ្លៃ ដើម្បីយល់ពីជម្រើសនៃការធានារ៉ាប់រងរបស់អ្នក
Blue Shield of California គឺជាគម្រោង HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយកម្មវិធី Medicare និងមានកិច្ចសន្យាជាមួយកម្មវិធី Medicaid របស់រដ្ឋកាលីហ្វ័រញ៉ា។ ការចុះឈ្មោះក្នុងគម្រោង Blue Shield of California អាស្រ័យលើការបន្តកិច្ចសន្យា។
Y0118_26_141B_M Accepted 08052026
H2819_26_141B_M Accepted 08052026
ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/1/2026