Skip to content

ប្រសិនបើអ្នកជាសមាជិកថ្មី ហើយកំពុងប្រើឱសថតាមវេជ្ជបញ្ជាដែល​មិនមាន​នៅ​ក្នុង បញ្ជីឱសថរបស់គម្រោងរបស់អ្នក (បញ្ជីឱសថដែលមាន​ការធានារ៉ាប់រង​) ទេនោះ  អ្នកនឹងត្រូវធ្វើតាមដំណើរការផ្លាស់ប្តូរឱសថ​របស់យើង។ ស្វែងយល់អំពីជម្រើសរបស់អ្នកសម្រាប់ ដំណើរការនេះ នៅក្នុងផ្នែកនេះ។ អ្នកក៏អាចអានគោលការណ៍ស្តីពីការផ្លាស់ប្តូរជាបណ្តោះអាសន្ននៃ​ការផ្គត់ផ្គង់​ឱសថរបស់យើងបានផងដែរ។ 

 

ត្រូវធ្វើអ្វីខ្លះ ប្រសិនបើថ្នាំរបស់អ្នកមិនមាននៅក្នុងបញ្ជីឱសថដែលមានការធានារ៉ាប់រង ឬប្រសិនបើថ្នាំនោះស្ថិតក្រោមការដាក់កំហិតមួយចំនួន

ប្រសិនបើថ្នាំរបស់អ្នកមិនមាននៅក្នុងបញ្ជីឱសថដែលបានយល់ព្រម ឬថ្នាំនោះ​ស្ថិតក្រោមការដាក់កំហិត៖

  • អ្នកអាចប្តូរទៅប្រើថ្នាំផ្សេងទៀតបាន។
  • អ្នកអាចដាក់សំណើសុំការលើកលែង និងស្នើឱ្យគម្រោងផ្តល់ការធានារ៉ាប់រង​លើថ្នាំនោះ ឬដកការដាក់កំហិតលើថ្នាំនោះចេញ។
  • អ្នកអាចមានសិទ្ធិទទួលបានការផ្គត់ផ្គង់ថ្នាំនោះជាបណ្តោះអាសន្ន។ ការផ្គត់ផ្គង់ថ្នាំជាបណ្តោះអាសន្ននេះនឹងជួយឱ្យអ្នក និងវេជ្ជបណ្ឌិតរបស់អ្នក​មានពេល​វេលា​សម្រាប់ការផ្លាស់ប្តូរទៅប្រើថ្នាំផ្សេងទៀត ឬការដាក់សំណើសុំការលើកលែង។  

ចំណាំ៖ មានតែសមាជិកដែលស្ថិតក្នុង​ស្ថានភាពមួយ​ចំនួន​តាមការកំណត់ប៉ុណ្ណោះ ទើបអាចទទួលបានការផ្គត់ផ្គង់ថ្នាំជាបណ្តោះអាសន្ន។ (សូមមើលនៅខាងក្រោម)

 

លក្ខខណ្ឌតម្រូវសម្រាប់ការផ្គត់ផ្គង់ថ្នាំជាបណ្តោះអាសន្ន

ក្នុងស្ថានភាពជាក់លាក់មួយចំនួន គម្រោង Blue Shield of California Medicare ដែលអ្នកបានចុះឈ្មោះ អាចផ្តល់ការផ្គត់ផ្គង់ថ្នាំ ដែលអ្នកត្រូវការជាបណ្តោះអាសន្ន។ ការធ្វើបែបនេះផ្តល់ពេលវេលាដល់អ្នក ដើម្បីពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពី​ជម្រើសថ្នាំ​ផ្សេងទៀតដែលមាន។

ដើម្បីមានសិទ្ធិទទួលបានការផ្គត់ផ្គង់ថ្នាំជាបណ្តោះអាសន្ន អ្នកត្រូវបំពេញ​លក្ខខណ្ឌ​តម្រូវទាំងពីរដូចខាងក្រោម៖

1. ការផ្លាស់ប្តូរចំពោះការធានារ៉ាប់រងលើថ្នាំរបស់អ្នកត្រូវតែស្ថិតក្នុងប្រភេទណាមួយដូចខាងក្រោម៖

  • ថ្នាំដែលអ្នកបានប្រើប្រាស់កន្លងមក លែងមាននៅក្នុងបញ្ជីឱសថរបស់គម្រោង (បញ្ជីឱសថដែលបានយល់ព្រម) ទៀតហើយ។
  • ថ្នាំដែលអ្នកបានប្រើប្រាស់កន្លងមក ឥឡូវនេះស្ថិតក្រោមការដាក់កំហិត មួយចំនួន។ (ជំពូកទី 5 ផ្នែកទី 4 នៅក្នុង ភស្តុតាងនៃការរ៉ាប់រង (EOC) ពន្យល់ពីការដាក់កំហិត។

2. អ្នកត្រូវស្ថិតក្នុងស្ថានភាពមួយក្នុងចំណោមស្ថានភាពខាងក្រោម៖

  • សម្រាប់សមាជិកដែលបានចុះឈ្មោះក្នុងគម្រោងកាលពីឆ្នាំមុន និងទទួលរង​ផលប៉ះពាល់ដោយសារការផ្លាស់ប្តូរការធានារ៉ាប់រងលើថ្នាំ៖
    យើងនឹងផ្តល់ការធានារ៉ាប់រងលើការផ្គត់ផ្គង់ថ្នាំរបស់អ្នកជាបណ្តោះអាសន្ន ក្នុងអំឡុងពេល 90 ថ្ងៃដំបូងនៃឆ្នាំតាមប្រតិទិន។ ការផ្គត់ផ្គង់ថ្នាំជាបណ្តោះអាសន្ននេះនឹងមានបរិមាណគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់រយៈពេលអតិបរមា 30 ថ្ងៃ។ ប្រសិនបើវេជ្ជបញ្ជារបស់អ្នកកំណត់ការប្រើប្រាស់ថ្នាំក្នុងរយៈពេលតិចជាង 30 ថ្ងៃ យើងអនុញ្ញាតឱ្យអ្នកបើកថ្នាំបន្ថែមបានច្រើនដង ដើម្បីទទួលបានបរិមាណ​ថ្នាំ​សរុប​គ្រប់គ្រាន់សម្រាប់ប្រើប្រាស់មិនលើសពី 30 ថ្ងៃ។ អ្នកត្រូវបើកថ្នាំតាមវេជ្ជបញ្ជា នៅឱសថស្ថានក្នុងបណ្តាញ។ (ឱសថស្ថានសម្រាប់ការថែទាំរយៈពេលវែងអាចផ្តល់ថ្នាំក្នុងបរិមាណតិចជាងនេះ ដើម្បីបង្ការការខ្ជះខ្ជាយ។)
  • សម្រាប់សមាជិកថ្មីដែលរងផលប៉ះពាល់ពីការផ្លាស់ប្តូរការធានារ៉ាប់រងលើថ្នាំ៖
    យើងនឹងផ្តល់ការធានារ៉ាប់រងលើការផ្គត់ផ្គង់ថ្នាំរបស់អ្នកជាបណ្តោះអាសន្ន ក្នុងអំឡុងពេល 90 ថ្ងៃដំបូងនៃឆ្នាំតាមប្រតិទិន។ ការផ្គត់ផ្គង់ថ្នាំជាបណ្តោះអាសន្ននេះនឹងមានបរិមាណគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់រយៈពេលអតិបរមា 30 ថ្ងៃ។ ប្រសិនបើវេជ្ជបញ្ជារបស់អ្នកកំណត់ការប្រើប្រាស់ថ្នាំក្នុងរយៈពេលតិចជាង 30 ថ្ងៃ យើងអនុញ្ញាតឱ្យអ្នកបើកថ្នាំបន្ថែមបានច្រើនដង ដើម្បីទទួលបានបរិមាណ​ថ្នាំ​សរុប​គ្រប់គ្រាន់សម្រាប់ប្រើប្រាស់មិនលើសពី 30 ថ្ងៃ។ អ្នកត្រូវបើកថ្នាំតាមវេជ្ជបញ្ជា នៅឱសថស្ថានក្នុងបណ្តាញ។
  • សម្រាប់អ្នកដែលបានចូលរួមជាសមាជិកក្នុងគម្រោងអស់រយៈពេលជាង 90 ថ្ងៃ កំពុងស្នាក់នៅក្នុងមណ្ឌលថែទាំរយៈពេលវែង និងត្រូវការការផ្គត់ផ្គង់ថ្នាំជាបន្ទាន់៖
    យើងនឹងធានារ៉ាប់រងលើការផ្គត់ផ្គង់ឱសថជាក់លាក់មួយដែលមានរយៈពេល 31 ថ្ងៃ ឬតិចជាងនេះ ប្រសិនបើវេជ្ជបញ្ជារបស់អ្នកត្រូវបាន​សរសេរក្នុងរយៈពេល​តែពីរបីថ្ងៃ។ នេះគឺជាការផ្គត់ផ្គង់ថ្នាំបន្ថែមពីលើការផ្គត់ផ្គង់ថ្នាំជាបណ្តោះអាសន្នក្នុងស្ថានភាពដែលបានរៀបរាប់ខាងលើ។

 

ប្រសិនបើអ្នកមិនមានការធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជា (កម្មវិធី Medicare ផ្នែក D) ទេនោះ សូមពិចារណាថាតើគម្រោងឱសថតាមវេជ្ជបញ្ជារបស់កម្មវិធី Medicare សមស្របសម្រាប់អ្នកដែរឬទេ។

 

ស្វែងយល់បន្ថែមអំពីគោលការណ៍ផ្លាស់ប្តូរជាបណ្តោះអាសន្ននៃការផ្គត់ផ្គង់ឱសថរបស់ Blue Shield៖

គោលការណ៍ផ្លាស់ប្តូរជាបណ្តោះអាសន្ននៃការផ្គត់ផ្គង់ឱសថ ជាភាសាអង់គ្លេស(PDF, 221 KB)

គោលការណ៍ផ្លាស់ប្តូរជាបណ្តោះអាសន្ននៃការផ្គត់ផ្គង់ឱសថ ជាភាសាអេស្ប៉ាញ (PDF, 220 KB)

គោលការណ៍ផ្លាស់ប្តូរជាបណ្តោះអាសន្ននៃការផ្គត់ផ្គង់ឱសថ ជាភាសាអារ៉ាប់ (PDF, 530 KB)

គោលការណ៍ផ្លាស់ប្តូរជាបណ្តោះអាសន្ននៃការផ្គត់ផ្គង់ឱសថ ជាភាសាអាមេនី (PDF, 482 KB)

គោលការណ៍ផ្លាស់ប្តូរជាបណ្តោះអាសន្ននៃការផ្គត់ផ្គង់ឱសថ ជាភាសាចិន (សាមញ្ញ) (PDF, 342 KB)

គោលការណ៍ផ្លាស់ប្តូរជាបណ្តោះអាសន្ននៃការផ្គត់ផ្គង់ឱសថ ជាភាសាចិន (ប្រពៃណី) (PDF, 353 KB)

គោលការណ៍ផ្លាស់ប្តូរជាបណ្តោះអាសន្ននៃការផ្គត់ផ្គង់ឱសថ ជាភាសាហ្វាស៊ី (PDF, 469 KB)

គោលការណ៍ផ្លាស់ប្តូរជាបណ្តោះអាសន្ននៃការផ្គត់ផ្គង់ឱសថ ជាភាសាខ្មែរ (PDF, 731 KB)

គោលការណ៍ផ្លាស់ប្តូរជាបណ្តោះអាសន្ននៃការផ្គត់ផ្គង់ឱសថ ជាភាសាកូរ៉េ (PDF, 169 KB)

គោលការណ៍ផ្លាស់ប្តូរជាបណ្តោះអាសន្ននៃការផ្គត់ផ្គង់ឱសថ ជាភាសារុស្សី (PDF, 364 KB)

គោលការណ៍ផ្លាស់ប្តូរជាបណ្តោះអាសន្ននៃការផ្គត់ផ្គង់ឱសថ ជាភាសាតាហ្កាឡុក (PDF, 292 KB)

គោលការណ៍ផ្លាស់ប្តូរជាបណ្តោះអាសន្ននៃការផ្គត់ផ្គង់ឱសថ ជាភាសាវៀតណាម (PDF, 318 KB)

គម្រោង Blue Shield of California គឺជាគម្រោងធានារ៉ាប់រងសុខភាព HMO, HMO D-SNP, PPO និង PDP ដែលមានកិច្ចសន្យាជាមួយកម្មវិធី Medicare និងកម្មវិធី Medicaid របស់រដ្ឋកាលីហ្វ័រញ៉ា។ ការចុះឈ្មោះក្នុងគម្រោង Blue Shield of California អាស្រ័យលើការបន្តសុពលភាព​កិច្ចសន្យា។

Y0118_26_202A1_C 10012026
H2819_26_202A1_C 10012026

Page last updated: 10/06/2026